ឯកឧត្តម ប្រាក់ សុខុន គោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតលោក អី ឆភីរុណ
នាព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ប៊ួយ ហ៊ាន ម្តាយបង្កើតលោក អី ឆភីរុណ ប្រធាននាយកដ្ឋានគ្រប់គ្រងអគារ សារពើភណ្ឌ និងសំណង់ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២០:៥៥ នាទីយប់ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។
សពឧបាសិកា ប៊ួយ ហ៊ាន ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ៧៩ ផ្លូវវ៉ាយអូឡែត បូរីអ័រគីដេរ២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន